ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការ បង្កើតដែនជម្រកសត្វព្រៃ”សង្ឃរុក្ខាវ័ន” សម្រេច :
មាត្រា១ – ត្រូវបានបង្កើតដែនជម្រកសត្វព្រៃ«សង្ឃក្ខាវ័ន» ដែលមានផ្ទៃដីសរុបចំនួន ៣០.២៥៤ (បីម៉ឺន សូន្យពាន់ពីររយហាសិបបួន) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដូចមានផែនទីជូនភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និងមាននិយាមកាគោល (Datur WGS1984) ដូចខាងក្រោម៖
មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ
រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួល អាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព។
មាត្រា៣ – ផ្ទៃដីនៃអនុក្រឹត្យដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដី ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
មាត្រា៤ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន» ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តឧត្តរមានជ័យ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកប ដោយនិរន្តរភាព។
មាត្រា៥ – បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។
មាត្រា៦- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា