ព័ត៌មានទាន់ហេតុការណ៍៖

ជីវិតពិតរបស់ វីជេអាណូ ត្រូវបានទម្លាយក្នុងកម្មវិធីV Talk មុន ប៉ងចាក់សម្លាប់ខ្លួនក្នុងការLive

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលខ្លាំង  លើករណីអតីតតារាសម្តែង និងពិធីការិនី សួន ភក្កី ហៅអាណូ ប៉ងសម្លាប់ខ្លួនដោយការចាក់ខ្លួនឯងពីមុខការLiveមិនបានប៉ុន្មានផងស្រាប់តែមុននេះមានការចាប់អារម្មណ៍ជាថ្មីទៀតហើយក្រោយពីវីដេអូដែលត្រូវបានកាត់ចេញពីកម្មវិធី V Talk  របស់លោក អៀង វិច្ឆ័យ ត្រូវបានគេចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ហើយត្រូវបានគេទាញភ្ជាប់ករណីនៃវីដេអូនេះគឺជាការរៀបរាប់ជីវិតគូររបស់នាង និងមូលហេតុដែលនាងត្រូវចាកចេញពីសិល្បៈជួបដៃគូជីវិតដែលដំបូងឡើងមានរឿងល្អច្រើនក្នុងជីវិតប៉ុន្តែធាតុពិតដូចរស់ជាសត្វសារិការក្នុងទ្រុងមាស ហើយចុងក្រោយនាងជួបរឿងអាម៉ាស និងខកចិត្តកកឈាមទាំងដុំ។

 យោងទៅតាមការបង្ហោះរបស់គណនីយហ្វេសប៊ុកមួយបានលើកឡើងថា ចំណាយពេល 8នាទី ស្ដាប់វីដេអូខាងក្រោម..! តើបងអូនគិតថា អ្នកណា? រឺក៏ជា VJ អាណូ អតិតពិធីការិនី និង តារាសម្ដែងដ៏ល្បីម្នាក់ តែម្សិលមិញនេះ ឃើញគាត់ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ? រឿងជីវិតដែលនាងបានស្គាល់បុរសម្នាក់ហើយទំនាក់ទំនងគ្នារហូតដល់មានកូនក្នុងផ្ទៃហើយត្រូវបានទៅរស់នៅជាមួយគ្រួសារខាងស្វាមីទាំងមិនមានការទទួស្គាល់និងមើលងាយខ្លាំងរហូតនាងត្រូវបានបណ្តេញចេញពីផ្ទះខាងប្រុសនោះ ។

  ក្រោយស្តាប់រឿងរ៉ាវជីវិតពិតរបស់តារាស្រីរូបនេះរួចមកគ្រប់គ្នាគក់ទ្រូងហួសចិត្តត្បិតតែធ្លាប់តែជាតារាស្រីរះចិញ្ចែងចិញ្ចាច និងមានបុរសជាច្រើនប្រាថ្នាចង់បាន ប៉ុន្តែបែជាជួបរឿងនឹកស្មានមិនដល់បែបនេះសោះ។ គ្រប់គ្នាបានជូនពរឲ្យនាងឆាប់ជាសះស្បើយពីមុខរបួសដែលពេលនេះនាងកំពុងតែព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈសិល្បករ និងសប្បុរសជនមួយចំនួនបានបង្ហាញក្តីអាណិតស្រលាញ់ លើកទឹកចិត្ត និងជួយសម្រួលការលំបាករបស់នាងផងដែរ។ 

  គួរបញ្ជាក់ដែរថា វីជេអាណូ ប៉ងសម្លាប់ខ្លួនដោយបានយកកំបិតមកចាក់ខ្លួនឯងចំនួន២លើកនៅក្នុងការLive វីដេអូមួយកាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ ២០២៣ រហូតក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលតាមការបញ្ជាក់របស់លោកជំទាវចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរដែលបានទៅសួរសុខទុក្ខផ្ទាល់បានលើកឡើងថា នាងបានចាក់ខ្លួនឯង២ដងលើកដំបូងជ្រៅដែលអាចប៉ះពាល់ដល់គ្រឿងក្នុង ហើយលើកទី២មិនជ្រៅព្រោះតែនាងកម្លាំងមិនដល់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖