ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តបើកព្រំដែនក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

អត្តពលិកកូរ៉េខាងជើងដែលចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិបានជិះឡានក្រុងពីទីក្រុង Sinuiju ព្រំដែនកូរ៉េខាងជើងឆ្លងកាត់ទន្លេ Yalu ទៅកាន់ប្រទេសចិន។
មនុស្សរាប់សិបនាក់ដែលត្រូវបានគេជឿថាជាអត្តពលិកកូរ៉េខាងជើងដែលចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិនៅប្រទេសកាហ្សាក់ស្ថានបានមកដល់ទីក្រុង Dandong ព្រំដែនប្រទេសចិនកាលពីថ្ងៃទី16 ខែសីហា។ នេះអាចជាលើកទីមួយហើយ ដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនក្រុមកីឡាករក្នុងស្រុកទៅក្រៅប្រទេសចាប់តាំងពីការបិទព្រំដែន ដោយសារតែជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ 2020។
អត្តពលិកកូរ៉េខាងជើងបានជិះឡានក្រុងពីទីក្រុង Sinuiju ព្រំដែនកូរ៉េខាងជើងឆ្លងកាត់ទន្លេ Yalu ទៅ Dandong (ប្រទេសចិន)។ អត្តពលិកត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅទីក្រុងប៉េកាំងតាមរថភ្លើងមុនពេលហោះហើរទៅទីក្រុង Astana រដ្ឋធានីកាហ្សាក់ស្ថាន។
សហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ ដែលដឹកនាំដោយប្រទេសកូរ៉េខាងជើងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា នៅរដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន។
កាលពីខែមេសា ទីក្រុងព្យុងយ៉ាងបានបញ្ជូនអត្តពលិកការ៉ាតេបុរសពីររូបដែលមានដើមកំណើតពីប្រទេសជប៉ុនទៅកាន់ការប្រកួតជើងឯកថ្នាក់តំបន់ដែលធ្វើឡើងនៅទីក្រុង Taizhou ភាគខាងកើតប្រទេសចិន។ ជាការកត់សម្គាល់ការវិលត្រឡប់ទៅកាន់ឆាកកីឡាអន្តរជាតិវិញបន្ទាប់ពីអវត្តមានអស់រយៈពេល 3 ឆ្នាំដោយសារជំងឺរាតត្បាត។
យោងតាមប្រភពដែលដឹងពីបញ្ហានេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងថានឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនជាដំណាក់កាល។ ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ជនជាតិកូរ៉េខាងជើងដែលជាប់គាំងនៅក្នុងប្រទេសចិនដោយសារតែការរឹតបន្តឹងប្រឆាំងនឹងការរីករាលដាលយ៉ាងតឹងរ៉ឹងដើម្បីត្រឡប់ទៅផ្ទះវិញ។ ពលករកូរ៉េខាងជើងរាប់ម៉ឺននាក់នៅតែស្ថិតក្នុងប្រទេសចិននិងរុស្ស៊ី ដោយសារតែការបិទព្រំដែនរបស់ប្រទេសនេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖