ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញទារិកាដែលទើបកើតស្លាប់គេយកទៅបោះចោលក្បែរអូរព្រំដែននិងរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
នគរបាលប៉ុស្ដិ៍អូរជ្រៅប្រាប់ថា៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋបានទៅប្រទះឃើញសពទារិកាទើបកើតមានជាប់ទងសុកត្រូវបានម្ដាយចិត្តអប្រិយយកទៅបោះចោលក្បែរអូរព្រំដែនកម្ពុជា-ថៃ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់គោលដៅពិនិត្យឃើញថាទាយិកាដែលស្លាប់ត្រូវបានគេយកទៅបោះចោល។ នគរបាលប៉ុស្ដិ៍ខាងលើបន្តថា សពទារិកាខាងលើ កើតមកគ្រប់អវៈយវៈអាចកើតភ្លាមហើយស្លាប់ក៏យកមកចោលតែម្ដងប្រហែលនៅយប់រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖សពទាយិកាដែលប្រជាពលរដ្ឋបានប្រទះឃើញនេះតាមការពិនិត្យអាចស្លាប់ហើយទើបយកមកបោះចោលក្រោយ ពិនិត្យរួចបានយកសពទាយិកាទៅប្រគល់ជូនអាចារ្យចាត់ចែងតាមប្រពៃណី។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ការប្រទះឃើញសាកសពទាយិកាដែលយកទៅចោលនៅក្បែរអូរព្រំដែនកម្លាំងជំនាញកំពុងស្រាវជ្រាវរកឪពុកម្តាយដែលបង្កើតគ្នាហើយស្លាប់យកទៅបោះចោលយ៉ាងអនាធិបតេយ្យបែបនេះអាចជាកូនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនឬមនុស្សអនាថាដែលសតិមិនគ្រប់គ្រាន់ទើបកូនកើតមកស្លាប់យកទៅបោះចោលបែបនេះ ៕
ដោយ ៖ វណ្ណា