ព័ត៌មានទាន់ហេតុការណ៍៖

សូម​ជៀស​ឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន! ខណៈ​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់​ នៅទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៥៦នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣០នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ៨ករណី ឃាត់ ២៤នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧,១៤ក្រាមនិង ២៥កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៨,៦១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យក Ke ៨,៦១ក្រាម។

*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ២,៣៨ក្រាម។

*៥ / កំពត៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៦ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៤ក្រាម។

*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៩ក្រាម។

*៨ / រតនគីរី៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យក Ice ១,៥៥ក្រាម។

*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់។

*១០ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២៤កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៥២ក្រាម។

*៣ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,១៦ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖