ភ្នំពេញ៖ បុរសជាជនជាតិឥណ្ឌូនេស៊ីម្នាក់ដេកស្លាប់ក្នុងបន្ទប់ក្នុងបរិវេណរោងចក្រសង្ស័យខ្យល់គត្រូវបានក្រុមការងារប្រទះឃេីញកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅក្នុងរោងចក្រ ក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ជាជនជាតិឥណ្ឌូនេស៊ី ភេទប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅក្នុងរោងចក្រខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុខណៈក្រុមការងារដែលស្នាក់នៅបន្ទប់ផ្សេងដេីរឆ្លងកាត់បន្ទប់ជនរងគ្រោះបំណងទៅធ្វេីការដោយឆ្ងល់មិនឃេីញទាន់បេីកទ្វារចេញទៅធ្វេីការទេីបអេីតមេីលឃេីញជនរងគ្រោះដេកផ្កាប់មុខស្លាប់បាត់ទៅហេីយទេីបបង្កការភ្ញាក់និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកេីតហេតុរង់ចាំជំនាញមកកោសល្យវិច័យជាក់ស្តែង៕
ដោយ៖សុខាសែនជ័យ