ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម៖
១- តើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានតួនាទីស្អីដែរបានជាមកគិតគូពីការរៀបចំសមាសភាពរាជរដ្ឋាភិបាលបាលកម្ពុជានីតិកាលទី៧? = ការរៀបចំរាជរដ្ឋាភិបាលថ្មីគឺជាសិទ្ធិរបស់គណបក្សឈ្នះឆ្នោត។
២- អត់ការងារធ្វើក្រុមឧទ្ទាមក្រៅច្បាប់កំពុងវិលវល់ក្នុងអារម្មណ៍ = ចេះតែនិយាយរវើរវាយតាមការយោល់សប្តិរបស់ខ្លួនក្នុងការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។
៣- ក្រោយការបោះឆ្នោតការដឹកនាំប្រទេសស្ថិតនៅលើគណបក្សឈ្នះឆ្នោត = គណបក្សចាញ់ឆ្នោតនិងក្រុមឧទ្ទាមក្រៅច្បាប់អត់មានសិទ្ធិទេ។
៤- ទោះមនុស្ស២នាក់មិនគាំទ្រការផ្ទេរអំណាចនៅកម្ពុជា = ក៏ការផ្ទេរអំណាចនៅតែប្រព្រឹត្តទៅដោយរលូនដែរ ពួកនេះគ្មានសិទ្ធិអីជំទាស់បានជាដាច់ខាត។
៥- គណបក្សប្រឆាំងដែលថាខ្លាំងនោះហើយមិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយកំហុសខ្លួនឯង = ជាបក្សប្រឆាំងមិនខ្លាំងទេគឺជាបក្សប្រឆាំងខ្លោច។
៦- នៅកូរ៉េដែលជាប្រទេសប្រជាធិបតេយ្យសេរី = វាតែងតែមានអ្នកគាំទ្រនិងអ្នកមិនគាំទ្រ តែអ្នកគាំទ្រមានច្រើនជាងអ្នកប្រឆាំង។
៧- ការធ្វើបាតុកម្មប្រឆាំងការផ្ទេរអំណាចនៅកម្ពុជាវាគ្រាន់តែជាល្បោយលំអរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ = មិនអាចយកជាការបានឡើយ។
៨- បទឆបោកគេនៅតែត្រូវយកមកថាជារឿងនយោបាយទៀត? = បើរឿងឆបោកថាជារឿងនយោបាយទុកឲ្យនៅហ្នឹងទៅ?
៩- ការនិយាយមួលបង្កាច់លើឯកឧត្តម កើត រិទ្ធិ ផ្ទុយពីការពិត = កាន់តែធ្វើឲ្យឯកឧត្តម កើត រិទ្ធិ មានកិត្តិនាមខ្ពស់ត្រដែតថែមទៀត។
១០- គណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោត = ដូច្នេះតំណែងទាំងឡាយស្ថិតនៅក្នុងដៃរបស់គណបក្សប្រជាជនកម្ពុជាជាអ្នកចាត់ចែង មិនមែននៅលើក្រុមឧទ្ទាមក្រៅច្បាប់ទេ ៕
ដោយ ៖ សហការី