ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi រកបាន១គ្រាប់ជួយ Inter Miami ឡើងវគ្គផ្តាច់ព្រ័ត្រ Leagues Cup

ចែករំលែក៖

កីឡាករ Lionel Messi បានបង្ហាញទម្រង់លេងយ៉ាងល្អទោះបីលេចឮដំណឹងថារបួសក៏ដោយ ដើម្បីរកគ្រាប់បាល់ទីរបស់គាត់ក្នុងប្រកួត ខណៈដែលក្រុម Inter Miami បានផ្តួលក្រុម Philadelphia Union ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ Leagues Cup កាលពីរសៀលថ្ងៃទីអង្គារ។

ខ្សែប្រយុទ្ធដែលជួយឲ្យអាហ្សង់ទីឈ្នះ World Cup រូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទីរបស់ក្រុម Inter Miami ក្នុងជ័យជម្នះ គឺមួយថ្ងៃបន្ទាប់ពីមានដំណឹងថា កជើងរបស់គាត់របួសក្នុងការហ្វឹកហាត់។

គ្រាប់បាល់៣គ្រាប់ទៀតរបស់ក្រុម Inter Miami រកបានដោយកីឡាករ Josef Martinez, Jordi Alba និង David Ruiz បានស៊ុតបញ្ចូលទីឱ្យក្រុមនេះ ខណៈដែលកីឡាករ Alejandro Bedoya របស់ក្រុម Philadelphia Union រកបាន១គ្រាប់ឲ្យក្រុម​ម្ចាស់ផ្ទះ

លទ្ធផលនេះក៏មានន័យថា ក្រុម Inter Miami មានសិទ្ធិសម្រាប់ការប្រកួតប្រចាំតំបន់ Concacaf Champions Cup នៅរដូវកាលក្រោយ ដែលអាចបើកផ្លូវទៅកាន់ FIFA Club World Cup ដែលត្រូវប្រកួតប្រជែងនៅឆ្នាំ២០២៥

លោក Gerardo Martino គ្រូបង្វឹករបស់ក្រុម Inter Miami បាននិយាយថា គោលដៅរបស់យើងគឺមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតអន្តរជាតិនៅរដូវកាលក្រោយ ហើយយើងបានធ្វើវា ឥឡូវ​នេះ យើង​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ចិត្ត និង​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់”។

ការឈ្នះលើកទីជាប់ៗគ្នារបស់ Inter Miami ចាប់តាំងពី Messi មកចូលរួមក្រុមក្នុងខែកក្កដា បានផ្តល់ឱកាសឱ្យកីឡាករវ័យ៣៦ឆ្នាំរូបនេះត្រៀមខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រលើកទី៤២នៃអាជីពរបស់គាត់ចាប់តាំងពីការប្រកួតជម្រុះ World Cup ដែលវគ្គផ្តាច់ព្រ័ត្រ League Cup នេះមានក្រុមមកពីម៉ិកស៊ិក និង Major League Soccer នៅសហរដ្ឋអាមេរិក។

ពេលនេះក្រុម Inter Miami នឹងប្រកួតជាមួយ Nashville SC ក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យនេះ។ ក្រុមNashville SC នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ បន្ទាប់ពីបានប្រកួតឈ្នះ លើក្រុម Monterrey ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖