ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជើងខ្លាំងអ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិសហេីយមានបំណងបង្កហិង្សាដោយប្រេីដែកទីបចង់វាយទៅលេីអ្នកបេីកបររថយន្ត ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានបញ្ជូនខ្លួន ជើងខ្លាំងអ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិស ហេីយមានបំណងបង្កហិង្សាដោយប្រេីដែកទីបចង់វាយទៅលេីអ្នកបេីកបររថយន្ត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។

   សូមបញ្ជាក់ថា បន្ទាប់ពីបានឃេីញវីដេអូ នៅលេីបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វេីការស្រាវជ្រាវរកអ្នកបេីកបរម៉ូតូកង់បី បញ្ច្រាសទិសដែលមានបំណងប្រេីដែកទីបវាយទៅលេីអ្នកបេីកបររថយន្តនោះឲ្យឃេីញ ។ 

     ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វេីការសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរម៉ូតូកង់បីឥណ្ឌាដែលបើកបរបញ្ច្រាសទិសនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌាជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ។ 

    បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ដោយប្រជាពលរដ្ឋចាំមើលថា តើវាសនាបុរសជើងខ្លាំងម្នាក់នេះទៅជាយ៉ាងណា រង់ចាំនីតិវិធីពីតុលាការ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖