ព័ត៌មានទាន់ហេតុការណ៍៖

មេខ្លោងជួញដូរគ្រឿងញៀន ដែលត្រូវបានបក្ខពួក សម្រុកចូលរំដោះនៅកន្លែងពេទ្យមួយ នាក្រុងសៀមរាប បានជាប់ឃុំបាន១៣ឆ្នាំហើយ នៃទោសសរុប៥២ឆ្នាំ!

ចែករំលែក៖

ខេត្តសៀមរាប ៖ បើទោះជាបច្ចុប្បន្ន សមត្ថកិច្ច កំពុងប្រមាញ់ក្រុមឧក្រិដ្ឋជន ដែលមករំដោះអ្នកទោស មេខ្លោងគ្រឿងញៀននៅខេត្តសៀមរាប មិនទាន់បាននៅឡើយ ។ ប៉ុន្តែមជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ ដែលក្មេងសេចក្តីក្នុងការគិតពិចារណា ឆ្ងល់ថា តើអ្នកទោសរូបនេះ មានអាការៈរោគធ្ងន់ធ្ងរដល់កម្រិតណា ទើបបញ្ជូនមកកាន់មន្ទីរពេទ្យធ្មេញ ? នេះជាចម្ងល់មួយ ក្នុងចំណោមចម្ងល់ជាច្រើនដែលស្រដៀងគ្នា ឬមួយក៏ ជាតម្រុយ មួយដែលសមត្ថកិច្ចត្រូវការស៊ើបអង្កេតស្រាវជ្រាវ។ 

សូមបញ្ជាក់ថា មេខ្លោងរូបនេះជាជនជាតិចិនតៃវ៉ាន់ ត្រូវបានចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០០៩! តុលាការបានកាត់ទោសជននេះ អោយជាប់ពន្ធនាគារចំនួន៥២ឆ្នាំ! 

ក្រោយបានរំដោះចេញហើយ ក្រុមឧក្រិដ្ឋជន បានយកឡានឡិចស៊ីស ទៅប្លុងចោល ហើយដូរឡានសាំយ៉ុងមួយគ្រឿង កំពុងគេចខ្លួន! 

នៅពេលនេះកម្លាំងនគរបាលជាច្រើនអង្គភាព ព្រមទាំងបញ្ជូនចេញពីនាយកដ្ឋានព្រហ្មទណ្ឌផងនោះ បាននិងកំពុងរួមដៃគ្នាតាមចាប់មកវិញ! 

សង្ឃឹមថាសមត្ថកិច្ច នឹងចាប់អ្នកទោសរូបនេះ រួមទាំងក្រុមឧក្រិដ្ឋជន ដែលបានទៅរំដោះនោះ មកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះនេះជាបទឧក្រិដ្ឋ ៕

ដោយ ៖ សហការី


ចែករំលែក៖