ព័ត៌មានទាន់ហេតុការណ៍៖

លួចមិនធម្មតាទេលោកម្ចាស់ ប្រេីប្រាស់ម៉ូតូកង់បីចូលទៅលួច​កាច់ពោតក្នុងចំការអ្នកដទៃនៅស្រុកភ្នំព្រឹក​ ទីបំផុត​ជាប់ខ្នោះដៃ​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ទីបំផុត! សមត្ថកិច្ចនគរ​បាលស្រុកភ្នំព្រឹក​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យពីរនាក់​ យកមកអនុវត្តតាមច្បាប់​ ក្រោយពួកគេធ្វេីសកម្មភាពប្រេីប្រាស់ម៉ូតូកង់បីចូលទៅលួច​កាច់ពោត​ ដល់ក្នុងចំការអ្នកដទៃ​ នៅស្រុកភ្នំព្រឹក​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២៣។ 

ប្រភពដដែលបន្តថា​ មានករណីលួច(កាច់ពោត) កើត​ឡើង​០១លើក កាលពីរសៀលថ្ងៃទី១៦​ ខែ​សីហា​ម្សិលមិញនេះ​ នៅចំណុច ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បង្កឡើងដោយ​មិនស្គាល់អត្តសញ្ញាណ បានធ្វើស​កម្មភាពលួច កាច់ពោត របស់ជនរង​គ្រោះឈ្មោះ ម៉ូវ សុផាត ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់​ដំ​បង បណ្តាលឱ្យបាត់ពោត នៅក្នុងចំការអស់ប្រមាណ០២រ៉ៃដី។ 

មន្រ្តី​ដដែល​បន្ត​ថា​ ក្រោយពេលដែលដឹងថាបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក​ ហេីយផ្តេីមពីបញ្ហានេះ​ លោកអធិការនគរបាលស្រុក​ វរសេ​នីយ៍​ទោ​ ហេង​ បារាំង​ បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការស្រាវជ្រាវ​ ដោយអនុត្តតាមយោបល់ដឹកនាំរបស់​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរបា​លខេត្តបាត់ដំបង​ និងលោកឧត្តមសេ​នី​យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ រួមជា​មួយជនរងគ្រោះផង​ បានស្វែងងរកអ្នកលួចនេះរហូតដល់វេលាថ្ងៃដដែលបានរកឃើញ ម៉ូតូកងបីម៉ាកវេវពណ៌ខៀវចំនួន ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1E-9177 មានដឹកផ្លែពោតចំនួន ០២ កំណាត់ការ៉ុង(440ផ្លែ) នៅក្នុងដីចំការរបស់ជនរងគ្រោះ​ សមត្ថកិច្ចបានយកមករក្សាទុក នៅកន្លែងអធិការដ្ឋានជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ វេលោម៉ោង ១៣ និង ៣០ នាទី បានស្វែងរកម្ចាស់ម៉ូតូនេះឃេីញនិងនាំខ្លួនមកធ្វេីការ​សាកសួរនោះគឺឈ្មោះ ឡុង កុម្ភះ ហៅ​ខែ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ និងឈ្មោះ ជឿន ឌឿន ភេទប្រុស អាយុ២៧ ឆ្នាំ មុខ​របរកម្មករ ទាំង២នាក់ មានទីលំនៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ។ 

ពេលធ្វើការសាកសួរពួកគាត់ឆ្លេីយសារភាពថា​ ពិតជាបានប្រេីប្រាស់ម៉ូតូកង់បីនេះទៅលួចបេះផ្លែពោតគេនៅក្នុងចំការ​ ប៉ុន្តែពេលកំពុងបេះ​ បានមួយចំនួ​នហេីយនោះ​ ម្ចាស់គេដឹង​ ក៏នាំគ្នារត់ចោ​លម៉ូតូតែម្តង។ 

បច្ចុប្បន្ន​នៅព្រឹកថ្ងៃទី១៨​ ខែសីហា​នេះ​ កម្លាំង​នគរបាលស្រុកបសនរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញខេត្ត​ ដេីម្បីអនុវត្តតាមច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖