ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីក្រសួងព័ត៌មានរាប់សិបនាក់ នាំគ្នាតម្រង់ជួរថ្លែងអំណរគុណ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការដឹងគុណចំពោះការដឹកនាំស្ថាបន័មួយនេះ ចំនួន៦អាណត្តិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មន្រ្តីក្រសួងព័ត៌មានរាប់សិបនាក់ នាំគ្នាតម្រង់ជួរថ្លែងអំណរគុណ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការដឹងគុណចំពោះការដឹកនាំស្ថាបន័មួយនេះ ចំនួន៦អាណត្តិ (រដ្ឋលេខាធិការ២អាណត្តិ និងជារដ្ឋមន្រ្តី៤អាណត្តិ) ! 

លោក ខៀវ កាញារិទ្ធ ដែលច្រើនគេហៅថា រដ្ឋមន្រ្តី KK នឹងចាកចេញពីតួនាទីនេះ ទៅជាសមាជិករដ្ឋសភា ហើយរដ្ឋមន្រ្តីថ្មី គឺលោក នេត្រ ភក្រា្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន! 

រូបភាពថ្ងៃនេះ ជាការបង្ហាញពីការដឹកនាំដ៏ល្អរបស់លោក ក្នុងវិស័យព័ត៌មានជាង៤៤ឆ្នាំមកនេះ!

មានមន្ត្រីជាច្រើនបានបង្ហោះសារ លើ facebook របស់ខ្លួន សំដែងនូវ ការគោរព ស្រឡាញ់ ដែលលោកបានបន្សល់ទុកនូវ រាល់ព្រហ្មវិហាធម៌ ការសន្តោសប្រណៃ ផ្តល់ជាគំនិត មេប្រកបដោយ គុណធម៌ ។ 

អ្នកខ្លះបង្ហោះថា : 

-ទ្រាំថា មិនបង្ហាញអារម្មណ៏ពិតទេ តែកំសួលដួងចិត្តវាធាក់ចេញមកឲ្យទប់មិនជាប់ ឈួលរលីងរលោងទឹកភ្នែក នឹក ស្រណោះលោកទាំងពីរឡើងទន់បេះដូងអស់ហើយ …. គុណលោកទាំងពីរ វាបានដិតដាមក្នុងចិត្ត លើសពីការចងចាំទៅទៀត … ! 

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានថ្លែងថា, ៖ មន្រ្តីក្រសួងព័ត៌មានរយនាក់ឈរនៅការិយាល័យឯកឧត្តមខៀវ កាញារីទ្ឋ ក្នុងការដែងនូវការដឹងគុណ និង គោរពជូនដំណើរឯកឧត្តម សម្រាប់បេសកកម្មថ្មី ជូនជាតិមាតុភូមិ បន្ទាប់ពីបានបំពេញកិច្ចការជារដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួនពីរ អាណត្តិ និង ជារដ្ឋមន្រ្តី ចំនួន៤អាណត្តិរួចមក។ បេសកកម្មលើសមរភូមិសតិអារម្មណ៍ រយៈពេល៤៤ឆ្នាំកន្លងទៅ មានយុទ្ឋជន និង យុទ្ឋមិត្តដែលប្រកបដោយភក្តីភាពជាច្រើននាក់ សំដែងនូវការនឹរលឹកចងចាំ ពាក្យទូន្មានប្រៀនប្រដៅ ណែនាំតម្រង់ទឹសនាពេលកន្លងមក និង ចងចាំជានិច្ច ។

មន្ត្រីជាច្រើនបានបង្ហោះសារថា : 

-ថ្ងៃនេះជាថ្ងៃចុងក្រោយ ដែលមេជាទីគោរពស្រឡាញ់ប្រកបដោយគុណធម៌ បានលាកូនចៅក្រោមឱវាទក្រសួងព័ត៌មានទាំងអស់គ្នាហើយ ដើម្បីទៅបំពេញភារកិច្ចថ្មី។

សូមគោរពជូនពរមេ មានសុខភាពល្អ នឹងទទួលបាននូវពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ។

🙏🙏🙏❤️❤️❤️

១៨-៨-២០២៣

-ថែទាំងយករូបភាពព្រឹកមុិញ តាក់តែងជាបទចម្រៀងជូនពរ លោករដ្ឋមន្ត្រី ហើយសរសេរថា , បទចម្រៀង “អាល័យមេខ្ញុំ”

កូនចៅគ្រប់រូប ពិតជានឹកស្រណោះ អាឡោះអាល័យ និងសូមសម្តែងនូវគារវកិច្ចគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះមេដែលប្រកបដោយគុណធម៌ ហើយជាមេដែលតែងតែសណ្តោសប្រោសប្រណីដល់កូនចៅក្រោមឱវាទជានិច្ច។

សូមគោរពជូនពរមេ មានសុខភាពល្អ នឹងសូមឱ្យសម្រេច បេសកកម្មការងារថ្មី ទទួលបានជោគជ័យជាដរាប។

🙏🙏🙏❤️❤️❤️

១៨-៨-២០២៣។ 

មន្ត្រីខ្លះលើកឡើងថា, #ពេលនៅឲ្យគេគោរពស្រឡាញ់ ពេលចាកចេញឲ្យគេអាណិត ស្រណោះ «ជាសុភាសិតខ្មែរ» ថ្ងៃនេះ កូនសូមលំអោនកាយ🙏គោរពជូនដំណើរលោកឪពុកពីចម្ងាយ ក្នុងចិត្តពោរពេញដោយក្ដីអាឡោះ អាល័យជាពន់ពេក ពេលនេះក្នុងនាមជាកូនសូមគោរព🙏ដឹងគុណ និងជូនដំណើរលោកឪពុក ពីចម្ងាយ សម្រាប់បេសកកម្ម និងភារកិច្ចថ្មី កូនគោរព 🙏❤️ស្រឡាញ់ លោកឪពុក អ្នកម្ដាយ គឺជាម្លប់ដ៏ត្រជាក់ដល់កូនចៅ អនុស្សាវរីយ៍ជាច្រើន ដែលលោកទាំងពីរបានបន្សល់ទុកឲ្យកូនចៅដក់ជាប់ក្នុងចិត្តនោះគឺ គុណធម៌ របស់លោកដែលធ្លាប់ទូន្មានប្រៀនប្រដៅ ណែនាំតម្រង់ទិស នាពេលកន្លងមក កូនចៅនឹងចងចាំជានិច្ច ស្នាមញញឹមរបស់លោកដក់ជាប់ក្នុងកែវភ្នែកកូន  #កូនមានថ្ងៃនេះក៏ដោយសារលោកទាំងពីរ ពេលនេះកូនសូមលោកដៃ🙏បួងសួងដល់វត្ថុស័ក្ដិសិទ្ធលើលោក សូមតាមជួយបីបាច់ថែរក្សាលោកទាំងពីរ ទោះលោកទៅដល់ទីណា កន្លែងណាក្ដី សូមមានសុខភាពល្អ និងទទួលបានជោគជ័យលើការងារភារកិច្ចថ្មីជានិរន្ដរ៍ ❤️🙏❤️🙏❤️🙏 18/08/2023។ ដោយឡែក លោក ខៀវ កាញារីទ្ឋ បានបង្ហោះសារយ៉ាងខ្លី នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ( មន្ត្រីក្រសួងឈរតម្រៀបជាអក្សរ KK លាខ្ញុំជាចុងក្រោយ ! សូមអរគុណ ណាស់ ! – ១៨ សីហា ២០២៣) ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖