ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Barcelona តែងតាំងអតីតខ្សែបម្រើ Deco ជានាយកផ្នែកកីឡាថ្មី

ចែករំលែក៖

ក្លិបអ្នកមានបុណ្យ Barcelona បានតែងតាំងអតីតខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់លោក Deco ជានាយកកីឡាថ្មីរបស់ក្លិបសម្រាប់រដូវកាលបន្ទាប់។ នេះបើយោងតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯក La Liga កាលពីថ្ងៃពុធ ទី១៦ សីហា

បុរសវ័យ៤៥ឆ្នាំដែលបានលេងឱ្យក្លិ Barcelona នៅចន្លោះឆ្នាំ២០០៤ដល់ឆ្នាំ២០០៨ នឹងជំនួសបុរសហូឡង់ Jordi Cruyff លោក Cruyffដែលជាកូនប្រុសអតីតកីឡាករឆ្នើម Johan Cruyff បានចាកចេញពីក្លិបកាលពីខែមិថុនា បន្ទាប់ពីបានដឹកនាំរយៈពេលឆ្នាំ។

ក្លិបអេស្ប៉ាញមួយនេះបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Deco នឹងទទួលបន្ទុកកំណត់ទស្សនវិស័យកីឡារបស់ Barcelona និងដាក់ក្រុមជាមួយគ្រូបង្វឹក ហើយក្លាយជាប្រធានផ្នែកបាល់ទាត់” ។

Barcelona ដែលបានឈ្នះពានរង្វាន់ La Liga លើកទី២៧ របស់ខ្លួននៅក្នុងយុទ្ធនាការចុងក្រោយបាននិយាយថា Deco និងនាយកបាល់ទាត់ Mateu Alemany នឹងធ្វើការជាមួយគ្នារហូតដល់ចុងបញ្ចប់នៃរដូវកាលបើទោះបីជាបុរសសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញពីក្លិបជាផ្លូវការក្នុងខែមិថុនាក៏ដោយដោយ៖ ភារៈ

(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖