ភ្នំពេញ ៖ ថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. តែងតែចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិនាម កេរ្តិ៍ឈ្មោះជាតិ និងតែងតែចូលរួមចំណែកផ្សព្វផ្សាយអំពីភាពល្អផូរផង់នៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងកេរដំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៅលើឆាកជាតិ និង អន្តរជាតិ។
ជាក់ស្តែងកន្លងទៅ ស.ស.យ.ក. បានដឹកនាំប្រតិភូ សិល្បករ សិល្បការិនីខ្មែរទៅសម្តែងទៅព្រឹត្តិការណ៍ឈីងហ្គេដែលជាព្រឹត្តិការណ៍ធំមួយនៅប្រទេសសិង្ហបុរី និងផ្តួចផ្តើមរៀបចំកម្មវិធីនានាដែលរំលេចពីវប្បធម៌ ប្រពៃណីខ្មែររួមមាន ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្មវិធីតោះទៅវេចនំអន្សមរួមគ្នា និងចូលរួមកម្មវិធីសាសនានានា ជាដើម។ល។
លើសពីនេះទៅទៀត ស.ស.យ.ក. បានចូលរួមបំផុសស្មារតីស្រលាញ់ ការពារ ថែរក្សា និងលើកតម្កើង ស្នាដែបុព្វបុរស ជំរុញស្មារតីមនសិការស្នេហាជាតិ និងគោរពស្រលាញ់ និងលើកកម្ពស់វីរភាពនៃឥស្សរជន និងជាតិសាសន៍ខ្លួនជានិច្ច រួមទាំងចូលរួមលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ និងសាសនានាដែលជាជំនឿរបស់ប្រជាជននៅមូលដ្ឋានផងដែរ ៕
ដោយ ៖ សហការី