ព័ត៌មានទាន់ហេតុការណ៍៖

ចៀសបានចៀសទៅ អាហារ ៥មុខ សម្បូរសារធាតុគីមីបំផុត

ចែករំលែក៖

ភ្នំពេញ ៖ សម័យនេះពិបាករករបស់ធម្មជាតិសុទ្ធ គ្មានជាតិគីមីណាស់ មិនថា បន្លែផ្លែឈើ ឬអាហារនោះទេ ។ 

ដើម្បីរក្សាសោភ័ណភាព និងអាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃផលិតអាហារដោយបញ្ចូលនូវសារធាតុគីមីផ្សេងៗ ភ្លេចគិតដល់សុខភាពជាធំ ។

នេះជាការបញ្ជាក់លើផេកផ្លូវការ វេជ្ជបណ្ឌិត កម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ 

 អាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ដែលយើងតែឮព័ត៌មានមន្ត្រីកាំកុងត្រូលចាប់បាន និងដុតបំផ្លាញចោលជារឿយៗ មានដូចជា ៖

១- ប្រហិត

ប្រហិតសាច់គោ សាច់ក្តាម ប្រហិតបន្លែគ្រប់មុខ Hotdog 

សុទ្ធជាសឹងជាអាហារកែច្នៃ ហើយភាគច្រើននាំចូលពី

ប្រទេសជិតខាង ដែលប្រហិតទាំងនោះត្រូវគេរកឃើញ 

មានដាក់សារធាតុគីមីធ្វើឲ្យស្វិត និងអាចរក្សាទុកបានយូរ។

២- ស្លាបមាន់_ជើងមាន់

ស្លាបមាន់-ជើងមាន់កសិកម្មខ្លះដែលនាំចូលពីប្រទេសជិតខាង កំពុងតែពេញនិយមក្នុងចំណោមយុវវ័យ គេយកវាទៅបំពង អាំង ធ្វើជ្រក់ជាដើម ។ 

តើអ្នកមានដឹងអត់ពពួកស្លាបមាន់ ជើងមាន់ទាំងនេះ ត្រូវបានគេចាក់សារធាតុគីមីម្យ៉ាងឈ្មោះថា ហ្វ័រម៉ុល ដើម្បីរក្សាទុកបានយូរ មិនស្អុយ ខូចគុណភាព នៅពេលដែលយើងញ៉ាំទៅប៉ះពាល់សុខភាពច្រើនណាស់ ។

៣- សាច់ក្រក

មិនខុសគ្នាពីពពួកអាហារទាំងប៉ុន្មានខាងលើទេ សាច់ក្រកក៏មានដាក់សារធាតុគីមីដែរ បើមិនអ៊ីចឹងទេម៉េចនឹងអាចរក្សាទុកបានយូរ រុយមិនរោមនោះ ។

៤- មឹកបង្គា

មឹក និង បង្គាខ្លះ នៅទីផ្សារបច្ចុប្បន្នក៏ប្រើសារធាតុគីមីដែរ ដើម្បីរក្សាឲ្យនៅស្រស់ល្អ ឃើញហើយចង់ទិញភ្លែត ។

៥- អាហារដែលផ្អាប់

អាហារផ្អាប់ខ្លះក៏មិនល្អចំពោះសុខភាពដែល ព្រោះអាហារប្រភេទប្រើជាតិគីមីអោយរក្សាទុកបានយូរ ។

អនាម័យនាំមកនូវសុខភាព 💝 #ការពារប្រសើរជាងព្យាបាល ៕

ដោយ ៖ សហការី


ចែករំលែក៖