ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៧នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៨ករណីទូទាំងប្រទេសថ្ងៃទី១៩ សីហាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៧៧នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ​នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២០នាក់ (ស្រី ៥នាក់)។​ និងប្រើប្រាស់ ១៥ករណី ឃាត់ ៥៣នាក់ (ស្រី ៥នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣០,៧៥ក្រាម។​ កេតាមីន (Ke) ស្មេីនិង​ ៧៩៥៩,៩៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១២អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១២ករណី ឃាត់ ៣៦នាក់ ស្រី ៣នាក់ ចាប់យក Ice ១៥,១៧ក្រាម និង Ke ៧៩៥០,៩៤ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៦ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៥៩ក្រាម។

*៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ១០នាក់ ស្រី ៥នាក់ ចាប់យក Ice ០,៣៥ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៣ក្រាម។

*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៩ក្រាម។

*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦១ក្រាម។

*៩ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។

*១០ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៦ក្រាម។

*១១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់ ស្រី ១នាក់។

*១២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៦០ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០,៣៩ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖