ព័ត៌មានទាន់ហេតុការណ៍៖

បន្លំ​ថើបថ្ពាល់នារីរងគ្រោះហើយ​ យកកែវស្រាវាយជនរងគ្រោះប្រុសស្រី៦នាក់​ ឱ្យ​របួសធ្ងន់ស្រាល​ ត្រូវ​នគរបាល​ខណ្ឌទួលគោកឃាត់ខ្លួន​ជនដៃដល់​៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅព្រឹកថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនដៃដល់​ចំនួន​ ៣នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ ចុះទៅឃាត់ខ្លួនភ្លាមៗ​ បន្ទាប់ពី​ក្រុម​ជនដៃដល់​ទាំងនោះ​បានធ្វេី​សកម្មភាព​បន្លំ​ថើបថ្ពាល់នារីរងគ្រោះហើយ​ យកកែវស្រាវាយជនរងគ្រោះប្រុសស្រី៦នាក់​ ឱ្យ​របួសធ្ងន់ស្រាល។ 

របាយការណ៍ដដែល​បន្តថា​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល០០:២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកកែវស្រាវាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសក្បាលចំនួន០២នាក់របួសធ្ងន់ និងរបួសស្រាល០៤នាក់) ប្រព្រឹត្តនៅចំណុចក្នុងភោជនីយ៏ដ្ឋានកន្លែងចាស់ ដីឡូតិ៍លេខ  ផ្លូវលេខ២៥៧ កែងផ្លូវលេខ២០៤ ក្រុមទី១៧  ភូមិ០៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

      ជនសង្ស័យទាំង៣នាក់នេះ​ រួមមាន៖

១-ឈ្មោះ មាស បញ្ញា ហៅ បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ៣A ផ្លូវលេខ៦០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (ជនដៃដល់អ្នកយកកែវស្រាវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ និងស្រាល០៦នាក់ (គ្មានសារធាតុញៀន)

២-ឈ្មោះ យ៉ាន តៃឈត ហៅ តៃឈត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក កន្លែងស្ទីមសូណា ស្នាក់នៅហាងស្ទីមសូណាយីហោ ប៊ុនសេង ផ្លូវលេខ០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ  (បក្សពួក) (គ្មានសារធាតុញៀន) ។

៣-ឈ្មោះ ជាង សុខឃាង ហៅ សាន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវលេខ២១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាបក្សពួក) (គ្មានសារធាតុញៀន)។ 

   ចំណែក​ជនរងគ្រោះ​ ៦នាក់​រួមមាន៖

១-ឈ្មោះ លឹម គៀមហ៊ាក ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

    *រងរបួស:ត្រូវបានជនសង្ស័យឈ្មោះ យ៉ាន តៃឈត សុំលេខទូរស័ព្ទដៃបន្លំថើបថ្ពាល់នៅមុនពេលកើតហេតុការណ៍) ។

២-ឈ្មោះ ផាត សម្ផស្ស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសក្បាលផ្នែកខាងលើដេរ៦ថ្នេរ ដៃស្ដាំដេរ៣ថ្នេរ និងថ្លើមដៃស្ដាំ របួសធ្ងន់) ។

៣-ឈ្មោះ ស៊ន វីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសពកក្បាលស្រាល) ។

៤-ឈ្មោះ  កែង នេង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ដៃទាំងសងខាង របួសស្រាល) ។

៥-ឈ្មោះ  កែង នាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ស្បែកត្រង់ក របួសស្រាល) ។

៦-ឈ្មោះ  ឈួន មករា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ត្រង់ត្រចៀកខាងឆ្វេង របួសស្រាល)។ 

    បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ សហការី​


ចែករំលែក៖