ភ្នំពេញ ៖ សុន្ទរកថាទាំងស្រុងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលផ្តោតសំខាន់ទៅលើ៖
១, ការធានាទាំង ៥ យ៉ាងរបស់រាជរដ្ឋាភិបាល៖
១/ ការធានាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព,
២/ ការធានាបន្តជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគ្រប់វិស័យ,
៣/ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន,
៤/ ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងនាបច្ចុប្បន្ន និងទៅអនាគត ,
និងទី៥/ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាពដល់ការអភិវឌ្សសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
២, កម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦៖
១/ ការពង្រីកសេវាថែទាំសុខភាពទៅរកការគ្របដណ្តប់សុខភាពជាសាកល,
២/ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស,
៣/ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន,
៤/ ការដាក់ចេញ និងការជំរុញ អនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ,
៥/ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ
និង ៦/ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា