ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្រ្តីថ្មី ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ 

ព្រះមហាក្សត្រ ត្រាស់បង្គាប់

មាត្រា១ : បញ្ចប់តំណែងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានតែងតាំងសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសមាសភាព ដូចតទៅ៖

I-នាយករដ្ឋមន្តី

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

II-ឧបនាយករដ្ឋមន្តី

១- ឯកឧត្តម នេត សាវឿន

២- ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន

៣- ឯកឧត្ដម ស៊ុន ចាន់ថុល

៤- ឯកឧត្តម ហង់ជួន ណារ៉ុន 

៥- ឯកឧត្តម សាយ សំអាល់

៦- ឯកឧត្តម ស សុខា

៧- ឯកឧត្តម ទៀ សីហា 

៨-ឯកឧត្តម កើត រិទ្ធ

៩- ឯកឧត្តម សុខ ចិន្តាសោភា 

១០-ឯកឧត្តម វង្សី វិស្សុត

-ទេសរដ្ឋមន្ត្រី ចំនួន ២១រូប ទទួលបន្ទុកបេសកជនពិសេស

-រដ្ឋមន្ត្រី ចំនួន ៣០ រូប 

មាត្រា២ : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖