ក្លិបតោខៀវ Chelsea គ្រោងនឹងទិញយកអ្នកចាំទី Djordje Petrovic ពី New England Revolution ក្នុងតម្លៃ១២.៥លានផោនបូកនឹងការបន្ថែម១.៥លានផោនទៀត។ កីឡាករជម្រើសជាតិស៊ែប៊ីវ័យ២៣ឆ្នាំរូបនេះនឹងប្រជែងជាមួយ Robert Sanchez សម្រាប់តំណែងអាវលេខ១នៅ Stamford Bridge។
គម្រោងការនេះកើតឡើងបន្ទាប់ពី Kepa Arrizabalaga បានចាកចេញពីក្លិបទៅចូលរួមជាមួយ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈដែល Edouard Mendy បានចុះហត្ថលេខាលេងឲ្យក្លិប Al-Ahli។ Petrovicលេងបាន៤៣ដងក្នុង MLS សម្រាប់ក្លិប New England Revolution និងបានលេងឲ្យជម្រើសជាតិចំនួន២ដង។
អ្នកចាំទីរបស់ក្រុមតោខៀវ Chelsea កីឡាករ Marcus Bettinelliបច្ចុប្បន្នអវត្តមានដោយដាររបួស ខណៈដែល Lucas Bergstrom វ័យ២០ឆ្នាំបានអង្គុយកៅអីបម្រុងក្រោមការដឹនាំរបស់លោក Mauricio Pochettino សម្រាប់២ប្រកួតដំបូងនៃរដូវកាល Premier League។
ក្លិបបានចំណាយប្រហែល៣២៣លានផោនលើកីឡាករ៨នាក់នៅក្នុងទីផ្សារដោះដូរកីឡាករនេះ ច្រើនជាងក្លិបផ្សេងទៀតនៅអឺរ៉ុប ហើយបានបំបែកកំណត់ត្រាសម្រាប់ការចំណាយរដូវក្តៅខ្ពស់បំផុតជាងក្លិបណាណាក្នុងពិភពលោក ដោយបំបែកកំណត់ត្រាក្លិប Real Madrid ដែលចំណាយ២៩២លានផោនកាលពីឆ្នាំ២០១៩។
ពួកគេបានចំណាយច្រើនជាង៨៥០លានផោនចាប់តាំងពីម្ចាស់ក្លិបលោក Todd Boehly ចូលកាន់តំណែងកាលពីរដូវក្តៅមុន។ ក្រុម Chelsea ប្រកួតជាមួយ Luton នៅផ្ទះក្នុង Premier League នៅយប់ថ្ងៃសុក្រ ខណៈដែលក្រុមតោខៀវសម្លឹងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។
ជាមួយគ្នានេះខ្សែបម្រើ Carney Chukwuemeka របស់ Chelsea ត្រូវបានគេរំពឹងថា នឹងអវត្តមានរយៈពេល៦សប្តាហ៍បន្ទាប់ពីការវះកាត់ជង្គង់កាលពីថ្ងៃចន្ទ។ Chukwuemeka វ័យ១៩ឆ្នាំបានរងរបួសនៅក្នុងការបរាជ័យ ៣–១ របស់ Chelsea ដោយក្រុម West Ham។ ការចុះហត្ថលេខានៅរដូវក្តៅតម្លៃ២០លានផោនពី Aston Villa គាត់បានចាប់ផ្តើមនៅក្នុងការប្រកួត Premier League ពីរដំបូងនៃរដូវកាលរបស់ Chelsea ។
Chukwuemeka បាននិយាយថា “អារម្មណ៍ផ្អែមល្ហែមស៊ុតបញ្ចូលទីដំបូងរបស់ខ្ញុំឱ្យ Chelsea ប៉ុន្តែរបួសហើយមិនត្រលប់មកផ្ទះវិញ។ ការសម្រាកតិចតួច ខ្ញុំនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ សូមអរគុណអ្នកគាំទ្រ Chelsea សម្រាប់ការស្រឡាញ់ និងការគាំទ្ររបស់អ្នក”។Chukwuemeka បានទទួលការវះកាត់ ក្លិប Chelsea បានបញ្ជាក់ថា កីឡាករនឹងចាប់ផ្តើមការស្តារនីតិសម្បទា ដោយធ្វើការជាមួយផ្នែកវេជ្ជសាស្រ្ដរបស់ក្លិបនៅកន្លែងហ្វឹកហាត់ Cobham របស់ពួកគេ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)