ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ធ្វើសន្និសីទកាសែត ក្រោយចាប់បានមកវិញនូវមេខ្លោងគ្រឿងញៀនជាជនជាតិចិនតៃវ៉ាន់ ដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធបានប្លន់រំដោះនៅខេត្តសៀមរាប កាលពីកន្លងទៅថ្មី។
បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មេខ្លោងគ្រឿងញៀនរូបនេះ ត្រូវបានកម្លាំង សមត្ថកិច្ចអគ្គស្នងការនគរ ដ្ឋានគរបាលជាតិ ចាប់បាននៅព្រឹកថ្ងៃទី២២ ម្សិលមិញ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
រង់ចាំតាមដានព័ត៌មានលម្អិតនាពេលក្រោយ៖