ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខយានជំនិះ ភ្នំពេញ បានដែរឬទេ?
ក្រសួងសាធារណការ បានបញ្ជាក់ថា ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រសួងបានបន្ថែមថា (យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩) បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ!!!
សូមជម្រាបថា ក្រសួងសាធារណការ កាលពីពេលថ្មីៗនេះ ក៏បានបង្ហាញពីសេវាផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃប៉ុន្មាន?
ជាក់ស្ដែងសម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល
-ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)
-ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)
ចំណែកសម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធុនធ្ងន់
-ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)
-ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)
គួរបញ្ជាក់ថា តម្លៃនេះមិនរួមបញ្ចូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ៕
ដោយ៖ សហការី