ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ចិន​ កំពុងសិក្សាគ្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ មន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធ បានប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចូលមកក្រុងសៀមរាប។ ​លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះថា គម្រោង ស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុង សៀមរាប គឺមានពីជម្រើសដោយមួយស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។​ នេះបេីយោង​ទីភ្នាក់ងារ​សារព័ត៌មាន​ AKP​បានចុះផ្សាយ។ 

ជាមួយគ្នានេះ​ លោក ពិន ប្រាកដ បានថ្លែង​ថា ពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ក្នុងនាម រដ្ឋបាលខេត្តសៀមរាបសូមធ្វើការគាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុនក្នុងការ ផ្តល់ព័ត៌មាន និងទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយ តបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូន នាពេលដែលអាកាសយាន ដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរ ដោយផ្ទាល់មកពី ប្រទេសផ្សេងៗមកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាខេត្តសម្បូរប្រាង្គ ប្រាសាទបូរាណ និងរមណីយដ្ឋានធម្មជាតិ។ ​ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួនដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈចូលរួមសហការ ដើមី្បឱ្យបានទិន្នន័យជាក់លាក់។ 

គួរជម្រាបជូនថា​ គម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សាដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់។ ក្នុងការបង្ហាញគំនូសប្លង់នៃ គម្រោងការស្ថាបនាផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិនបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយផ្លូវ រថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ះពាល់តំបន់បូរាណដ្ឋាន ឬតំបន់ ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖