ព័ត៌មានទាន់ហេតុការណ៍៖

ការរលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ!

ចែករំលែក៖

ភ្នំពេញ ៖ រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ

ពេល​រលាក​ភ្លើង ទឹកក្តៅ ឬ​បំពង់​ស៊ីម៉ាំងម៉ូតូ ចាស់ៗ​តែងតែ​ឲ្យ​លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ​នៅ​លើ​កន្លែង​រលាក ដើម្បី​ឲ្យ​មុខ​របួស​ឆាប់ត្រជាក់ មិនក្រហល់​ក្រហាយ​ស្បែក។ តើ​ការ​ធ្វើ​បែប​នេះ​ត្រឹម​ទេ? ហេតុអ្វី?​ នេះជាការបញ្ជាក់ ដោយ វេជ្ជបណ្ឌិតដេត ធន្នី ត្រួតពិនិត្យនិង បកស្រាយដោយ ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ Medical news for Cambodia នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។

ជា​ទូទៅ​គេ​បែង​ចែក​ការ​រលាកជា ៣ កម្រិតធំៗ ដែលទី១ ជា​ការ​រលាក​ស្រាល​កម្រិត​សើ​ស្បែក ទី២ ការ​រលាក​ក្រោម​ស្រទាប់​ស្បែក និងទី៣​ជា​កម្រិត​ធ្ងន់ គឺការ​រលាក​ចូល​ដល់​ស្រទាប់​ស្បែក-សាច់ដុំ ហើយ​ការ​ព្យាបាល​ក៏​ទៅ​តាម​កម្រិតនោះ​ដែរ។

ចំពោះ​ទម្លាប់​ដែល​យក​ថ្នាំ​ដុសធ្មេញ ឬ​សាប៊ូ​មក​លាប​លើ​កន្លែង​រលាក​ភ្លាមៗ​នោះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ មុខ​របួស​ឡើង​ពង​បែក ឬ​ហើម​សាច់។ ជំនួស​ឲ្យ​ការ​ធ្វើ​បែបនេះ​លោក​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​យើង​ត្រាំ​ទឹកត្រជាក់​ភ្លាមៗ​ពេល​រលាក ប្រើ​ស្ព្រៃយ៍​សម្រាប់​បាញ់​ការ​រលាក​ ប្រទាលកន្ទុយក្រពើពីលើរលាក ឬដាក់ទឹកឃ្មុំ នោះ​ទើប​ធ្វើ​ឲ្យ​ត្រជាក់​មុខ​របួស មិន​បង្ក​រោគ មិន​បន្សល់​ស្លាក​ស្នាម​បើ​យើង​រលាក​កម្រិត​ស្រាល ហើយ​ប្រសិន​បើ​កន្លែង​រលាក​ឡើង​ពង​ទឹក​ សូមក៉ំជោះ ទុក​ឲ្យវា​បែក ឬក្រៀមស្វិត​ដោយ​ខ្លួន ៕ 

ដោយ ៖ សហការី


ចែករំលែក៖