ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”, ផ្សព្វផ្សាយពីបទល្មើសនានាដែលអាចនិងកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា, គ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្ដាលមកពីគ្រឿងញៀន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, បម្រើសេវាសាធារណៈ ជនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ។
គួរបញ្ជាក់ថា នេះជាជ្រុងមួយនៃការងាររបស់នគរបាលខេត្តព្រៃវែង បានចុះអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ។
សូមជម្រាបថា កម្លាំងនគរបាលខេត្តព្រៃវែង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះដែរ បានចុះល្បាតចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ។
គួរបញ្ជាក់ថា ការចុះល្បាតចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង កម្លាំងនគរាលទូទាំងខេត្តព្រៃវែង បានធ្វើឡើងជារៀងរាល់ថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍អ្វីកើតឡើង ៕
ដោយ៖សហការី