ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការ នគរបាលស្រុកសង្កែ បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះថា មុខសញ្ញាគ្រឿងញៀនចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកអធិការស្រុក បានឱ្យដឹងទៀតថា អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើនិងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣ ភូមិ បេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង្ស័យទាំង០២នាក់នេះទី១,ឈ្មោះ ឡៅ សាវង្ស ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំ នៅភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបា ត់ដំបង និងទី២,ឈ្មោះ ហេង លាប ភេទប្រុស អាយុ២៧ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០១ ថង់ទម្ងន់០,២៤ក្រាម(ទាំងសំបកថង់) សង្ស័យមានសារធាតុញៀន ;ដែកកេះកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០២ ;ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-9879 ដែលមានលេខតួ-លេខម៉ាស៊ីន BE4DC-TH346157 ។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងសមត្ថកិច្ចនគរបាលស្រុក ក៏បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី