ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- អាអ្នកវិភាគរត់ចោលស្រុកឈ្លក់ទឹកមាត់ = និយាយបានតែនិយាយគ្មានការទទួលខុសត្រូវនិងសប្បាយនឹងនិយាយលាបពណ៌គេដោយមិនដឹងខ្យល់?

២- អា អ៊ុំ សំអាន និយាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាតាមចិត្ត = ដោយសារវាយល់ថាវាមិនអាចចូលស្រុកបានក្នុងមួយជីវិតរបស់វា?

៣- អា អ៊ុំ សំអាន និយាយញុះញង់ឲ្យខ្មែរនិងវៀតណាមវាយគ្នា = បើតាមវាបើវាដឹកនាំប្រទេសកម្ពុជានឹងរលាយសូន្យសុង។

៤- បើតាម អា គឹម សុក ថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ដូចកូនរលូតប្រៀបនឹងក្បាលវា   = អត់មានរលូតទេគឺរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧កើតឡើងពេញលក្ខណៈត្រឹមត្រូវនិងគ្រប់គ្រាន់ស្របតាមនីតិវិធីច្បាប់។

៥- ករណី កឹម សុខា ថាច់ សេដ្ឋា សម រង្ស៊ី = ត្រូវអនុវត្តតាមសាលក្រមតុលាការរហូតដល់អស់សុពលភាព។

៦- ផលវិបាកដោតសារសង្គ្រាម អ៊ុយ ក្រែន – រុស្ស៊ី = មាននៅគ្រប់ប្រទេស ប្រទេសធំផលវិបាកធំ ប្រទេសតូចផលវិបាកតូច។

៧- ការបន្តអំណាចដល់ក្មេងជំនាន់ក្រោយ = គឺតាមបែបខ្មែរនាយុគសម័យបច្ចេកវិទ្យាទំនើប។

៨- ការនិយាយបញ្ចើចបញ្ចើរបស់ អាអ៊ុំ សំអាន និង អាគឹម សុក មកលើរាជរដ្ឋាភិបាលកម្ពុជា = វាគ្រាន់តែជាការលួងចិត្តខ្លួនឯងនៃបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះ?

៩- មន្ត្រីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមិនមែនជាសមាជិករាជរដ្ឋាភិបាលកម្ពុជាទេ = ក្រុមឧទ្ទាមក្រៅច្បាប់កុំចេះតែយកមកបូកហើយនិយាយថាជារាជេដ្ឋាភិបាលក្បាលធំអី?

១០- ក្រោយបានទទួលការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភារួច = បណ្តាប្រទេសនៅលើពិភពលោកបានផ្ញើរសារអបអរសាទរជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖