ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ២នាក់ និងស្រាល ០នាក់ ។
របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៤លើក មាន កត្តាល្បឿន ៣លើក និងនិងប្រជែងគ្រោះថ្នាក់ ១លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ។ ដូច្នេះសូមបើកបរពាក់ខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព ដើម្បីការពារជីវិតលោកអ្នក និងជីវិតអ្នកដទៃ៕
ដោយ៖ សហការី