ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ ៧កេីតខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧និង២០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានឃាត់ខ្លួនជនសង្ស័យ២ក្រុម មានគ្នា០៩នាក់ ទាក់ទងនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១០ ស្ថិតក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៣វេលាម៉ោង២១និង៣០នាទី ។
ក្រុមទី១ មានគ្នាចំនួន០៥នាក់៖
១-ឈ្មោះ ឆាន សំបូរ ភេទប្រុស មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
២-ឈ្មោះថន ធា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
៣-ឈ្មោះ សាំ ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៤-ឈ្មោះ ជា បរមី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោះ ធេង សុខនេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (របួសធ្ងន់ធ្ងរ)កំពុងព្យាបាលក្នុងមន្ទីរពេទ្យ។
ក្រុមទី០២ មានគ្នាចំនួន០៥នាក់៖
១-ឈ្មោះដេត ស៊ីថា ភេទប្រុស រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (របួសធ្ងន់ធ្ងរ)។
២-ឈ្មោះ ថុន រតនៈ ភេទប្រុស អា យុ១៩ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៣-ឈ្មោះ ភី សុខណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៤-ឈ្មោះ យៀក ប៊ុនសាក់ ភេទប្រុស រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោះ ហឿប ប៊ុនថា ភេទប្រុស រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្រោយពីបានសាកសួរជនសង្ស័យទាំង០២ក្រុមបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវាយគ្នានិងដេញកាប់គ្នាទៅវិញទៅមកពិតប្រាកដមែន ពីព្រោះមុនកើតហេតុក្រុមទាំ២នេះបានផឹកស៊ីនៅទំនប់ពហុបំណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឌឺដងដាក់គ្នាដោយពាក្យសម្តីអសុរោះទេីបឈានដល់ករណីនេះ។
សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖
-កាំបិតកែច្នៃ០២ដើម
-ចបជីកចំនួន០១ដើម
-កាំបិតចំនួន ០៣ដើម
បច្ចុប្បន្នជនសង្ស័យទាំងនេះត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅផែនជំនាញ អនុវត្តតាមនីតិវិធី៕
ដោយ៖ សហការី