ព័ត៌មានទាន់ហេតុការណ៍៖

ដ្រូនអ៊ុយក្រែន៤២គ្រឿងលើតំបន់គ្រីមៀ ត្រូវបានកម្លាំងទាហានរុស្ស៊ីបាញ់កម្ទេច

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចយន្ដហោះដ្រូន ៤២គ្រឿងរបស់អ៊ុយក្រែននៅលើតំបន់គ្រីមៀ និងបាញ់ស្កាត់មីស៊ីលមួយគ្រាប់លើតំបន់កាលូហ្កា (Kaluga) នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី២៥ ខែសីហានេះ។
បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះដ្រូន៩គ្រឿងត្រូវបានបាញ់កម្ទេចដោយកងកម្លាំងការពារដែនអាកាស ខណៈ៣៣គ្រឿងទៀតត្រូវបានកម្ទេចដោយប្រព័ន្ធ electronic warfare ហើយបានធ្លាក់លើតំបន់គ្រីមៀ ដោយមិនបានហោះទៅដល់គោលដៅឡើយ។ បន្ថែមពីលើនេះ ក្រសួងការពារជាតិរុស្ស៉ី ក៏បានអះអាងផងដែរពីការស្ទាក់ចាប់បំផ្លាញមីស៊ីលមួយគ្រាប់លើតំបន់កាលូហ្កា (Kaluga) ដែលមានព្រំដែនជាប់នឹងតំបន់មូស្គូ។
ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះឬការខូចខាតបង្កឡើងដោយការវាយប្រហារខាងលើនៅឡើយទេ ដោយរុស្ស៉ីបានទម្លាក់កំហុសទៅលើអ៊ុយក្រែន និងបានផ្អាកជើងហោះហើរអស់ជាច្រើនម៉ោង៕

ដោយ៖ ធីរីណា(រូប​ថត​៖ Getty Images)


ចែករំលែក៖