ភ្នំពេញ ៖ បើតាមសេចក្ដីសម្រេចដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ គឺអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីតែងតាំងមន្ដ្រីខុទ្ទកាល័យ ដែលមានលោក គីម សុភៈ ជានាយកខុទ្ទកាល័យ។ ជានាយរងខុទ្ទកាល័យចំនួន៣រូប ជាទីប្រឹក្សាបច្ចេកទេសចំនួន២រូប ជា អនុព័ន្ធសភា ១រូប។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍ ។
នាយកខុទ្ទកាល័យអគ្គលេខាធិការប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ អគ្គនាយក នាយកវិទ្យាស្ថាន និងគ្រប់ប្រធានអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ៖ ៕
ដោយ ៖ សិលា