ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរពិភពលោក នៅក្នុងទឹកដីអង្គរ នៅចុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍គុនខ្មែរដ៏ធំជាលើកដំបូងនេះ នឹងមានកីឡាករ កីឡាការិនីរាប់រយនាក់ដែលត្រូវ ប្រកួត៣ប្រភេទគុនខ្មែរគឺលក្ខណៈស្ម័គ្រចិត្ត ពាក់ កណ្តាលអាជីព និងអាជីពដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជ័យលាភីនីមួយៗ។

នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់ តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់ តែ ទូលំទូលាយនៅលើឆាកអន្តរជាតិ។

 បើតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិទៅកាន់បណ្តាសមាជិកទាំងអស់គឺមានន័យថា នឹងមានបណ្តាប្រទេសនឹងចូលរួម ពីព្រោះរហូត ដល់ពេលនេះមានសមាជិកច្រើនជិត១០០ប្រទេសទៅហើយ។  ខណៈដែលការប្រកួតគុនខ្មែរ ពិភព លោក រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ! (សូមបន្តគាំទ្រវិស័យកីឡាជាតិយើងទាំងអស់គ្នា 🇰🇭🇰🇭🇰🇭 ) ៕

ដោយ ៖ សហការី


ចែករំលែក៖