ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាមដីកា​តុលាការខេត្ត​បាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោកវរសេនីយ៍ទោ​សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ នៅរសៀល​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ថា៖​ កម្លាំងនគរបាលជំនាញស្រុក​ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន។ 

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​នេះ​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីនៃអធិការ​ដ្ឋា​ននគរបាលស្រុក​ នៅថ្ងៃ​ ទី២៥​ ខែសីហា​ ឆ្នាំ២០២៣​ ​វេលា​ម៉ោង១០និង៣០នាទី​ នៅចំណុចក្រុម​ទី ១៩ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង​ អនុវត្តន៏ដីកាបង្គាប់​ ឱ្យចាប់ខ្លួនលេខ៥៦៧ត.ព្រ ចុះថ្ងៃទី​០៨ខែ សីហាឆ្នាំ២០២៣​របស់លោក គា សីហា ចៅក្រមស៊ើបសួរ​នៃ​សា​លាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូ​វ​ សារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាល​ពីថ្ងៃទី២៩ ខែ ឧ​សភា ឆ្នាំ២០២៣បទល្មេីសដែលមា​ន​ចែងឱ្យផ្តន្ទាទោសតាមមាត្រា​៤០​នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទឈ្មោះ ខុន ភិរិត ហៅប្រុស ភេទប្រុស អាយុ ៤៣ឆ្នាំមានទីលំនៅក្រុមទី១៩ ភូមិ ពពាលខែ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដបងត្រូវបានចា​ប់ខ្លួននិងរៀបចំឯកសារ​បញ្ជូនមកការិយាល័យជំនាញចាត់​ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖