ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្រុកឯកភ្នំ និងស្រុកសំឡូត បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០៣លេីក។
*ការបង្ក្រាបលេីកទី១ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ ឈួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
*ការបង្ក្រាបលេីកទី២ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ យុន វី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
*ការបង្ក្រាបលេីកទី៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ោ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ គ្រីម ម៉ុងហេង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្ន កម្លាំងនគរបាលក្រុងស្រុកទាំងបីបានកសាងសំណុំរឿងបញ្ជូនយុវជនខាងលេីទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕
ដោយ៖ សហការី