ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់ស្លាប់ និង៦នាក់ទៀត​រងរបួស​ធ្ងន់​ស្រាល​ ក្នុងពេលមួយថ្ងៃ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ៣នាក់ ។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ២លើក និងមិនប្រកាន់ស្តាំ ១លើក។ 

គួររម្លឹកថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ កាលពីម្សិលមិញនេះ​បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ២នាក់ និងស្រាល ០នាក់ ។​ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៤លើក មាន កត្តាល្បឿន ៣លើក និងនិងប្រជែងគ្រោះថ្នាក់ ១លើក។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​។ ដូច្នេះ​សូម​បើកបរពាក់ខ្សែក្រវ៉ាត់​ និងមួក​សុវត្ថិ​ភាព​ ដើម្បីការពារជីវិតលោកអ្នក​ និងជីវិតអ្នកដទៃ៕

ដោយ​៖ សហការី​


ចែករំលែក៖