ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅប្រទេសក្រិក

ចែករំលែក៖

នៅថ្ងៃទី 25 ខែសីហា បើយោងតាម AP ខ្យល់បក់ខ្លាំងនិងភាពស្ងួតបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដែលកំពុងឆេះនៅប្រទេសក្រិកមានការពិបាក។ ជាពិសេសភ្លើងនៅភាគឦសាននៃប្រទេសនេះត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរបំផុតនៅសហភាពអឺរ៉ុប (EU)។
ភ្លើងឆេះព្រៃនៅតំបន់ Alexandroupolis ភាគឦសាននៃប្រទេសក្រិកបានឈានចូលដល់ថ្ងៃទី៦ហើយ ដោយកាន់តែឆេះខ្លាំង ឡើងៗ បានបំផ្លាញផ្ទះជាច្រើនខ្នង និងបង្ខំឱ្យមនុស្សជម្លៀសចេញជាទ្រង់ទ្រាយធំ។
ស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិលោកស្រី Janez Lenarcic បាននិយាយថា ជាមួយនឹងការបំផ្លាញជាង 730km2 ភ្លើងឆេះព្រៃនៅទីក្រុង Alexandroupolis ត្រូវបានចាត់ទុកថាជាភ្លើងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហភាពអឺរ៉ុប។ Janez Lenarcic បានអំពាវនាវឱ្យបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងនឹងរដូវកាលភ្លើងឆេះព្រៃដែលកំពុងបំផ្លិចបំផ្លាញបន្ថែមទៀត។
សេវាពន្លត់អគ្គិភ័យជាតិក្រិក (HFS) បានប្រកាសថា អ្នកពន្លត់អគ្គិភ័យបានឆ្លើយតបទៅនឹងអគ្គិភ័យចំនួន 104 នៅទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែ 24 ម៉ោង ដែលក្នុងនោះ 69 គឺជាភ្លើងឆេះព្រៃថ្មី។
អគ្គិភ័យដ៏ធំមួយនៅជាយក្រុងអាថែនបានរាលដាលដល់ឧទ្យានជាតិមួយនៅជួរ Parnitha ។ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែសីហា ស្ថានភាពបានធូរស្រាលបន្តិចហើយ ក្នុងបរិបទដែលក្រុមពន្លត់អគ្គិភ័យនៅតែខិតខំគ្រប់គ្រងស្ថានភាព។
ភ្លើងខ្លះនៅជិតក្រុងអាថែនបង្កឡើងដោយមនុស្ស អគ្គិភ័យចំនួនប្រាំបួនបានកើតឡើងនៅព្រឹកថ្ងៃទី 24 ខែសីហានៅតំបន់ Avlona ភាគខាងជើងជួរ Parnitha ។ ក្រោយមកប៉ូលិសបានចាប់ខ្លួនបុរសអាយុ 45 ឆ្នាំម្នាក់ដោយចោទប្រកាន់ថាបានចាប់ផ្តើមធ្វើឱ្យភ្លើងឆេះយ៉ាងហោចណាស់បីនៅក្នុងតំបន់។
ស្ថានភាពដ៏អាក្រក់នេះបានបង្ខំក្រិកឱ្យអំពាវនាវរកជំនួយពីប្រទេសអឺរ៉ុបផ្សេងទៀត។ អាល្លឺម៉ង់ ស៊ុយអែត ក្រូអាត និងស៊ីប បានចល័តយន្តហោះ។ រូម៉ានី បារាំង សាធារណរដ្ឋឆេក ប៊ុលហ្គារី អាល់បានី និងស្លូវ៉ាគី ក៏បានបញ្ជូនអ្នកពន្លត់អគ្គិភ័យទៅជួយផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖