ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា ស្នើរឱ្យភ្ញៀវទេសចរជាតិ​-អន្តរជាតិ​បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ

ចែករំលែក៖

ខេត្តសៀមរាប​៖​ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានស្នើរឱ្យភ្ញៀវទេសចរ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ​ ខណៈ​សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច ព្រមទាំងបានដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ 

ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍​ លោក ចាន់ សំណាង  បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។

លោក ចាន់ សំណាង បានគូសបញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនិងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ៕

ដោយ​៖សហការី​


ចែករំលែក៖