ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហឫទ័យត្រាស់បង្គាប់តែងតាំងបុគ្គលសំខាន់ៗចំនួន ១០៤រូប ជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន ” នគរវត្ត” ទទួល បាននៅយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។
ព្រះមហាក្សត្រត្រាស់បង្គាប់ មា្ចស់បង្គាប់ :
មាត្រា១ : បញ្ចប់មុខតំណែងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការតែងតាំងមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
មាត្រា២ : តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ១០៤រូប៖
មាត្រា៣ : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា