ខេត្តប៉ៃលិន៖ នគរបាលនៃអធិការស្រុកសាលាក្រៅបានចុះបង្ក្រាបកន្លែងជួញដូរសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងដឹកនាំបញ្ជាដោយលោក មាឃ សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចាត់ឲ្យផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពបានឲ្យដឹងថា÷ការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់មាន ៖
ទី១-ឈ្មោះ មាន រ៉ាទី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
២-ឈ្មោះ មាន ចន្ថា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៣-ឈ្មោះ ប៉ង ស្រីល័ក្ខ ភេទស្រី ២១ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់ធំ មានទំង្ងន់៣,៦៩ក្រាមថ្នាំសុទ្ធ។
– សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀននិងសម្ភារៈវេបជក់អេឡិចត្រូនិចចំនួន ០៨ដើម។
ប្រភពបានបន្តថា÷បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស សារ៉េត