ភ្នំពេញ ៖ ការទទួលមរណភាពវាពិតជាទៀង ប៉ុន្តែពេលវេលានៃការទទួលមរណភាពមិនទៀងឡើយ។ ចាត់ទុក ដំណឹងមរណភាព គួរឱ្យសោកសៅ ស្ដាយស្រណោះ ដោយក្តី អាឡោះអាល័យ ខណៈធនធានសិល្បករ តន្ត្រីករកាន់ហ្គីតារសូឡូដូចគ្នា ម្នាក់ទទួលមរណភាពនៅប្រទេសបារាំង ម្នាក់ទទួលមរណភាព នៅខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា : បើយោងតាមប្រភពពី facebook បានបង្ហោះព្រោងព្រាតថា : នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ ទទួលដំណឹងក្រៀមក្រំ មិត្តតន្ត្រីករនៅស្រុកបារាំងលោក តាន់ ប៊ុនហូ បានទទួលមរណភាពពីម្សិលមិញ ។ ស្រាប់តែព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ លោក សួន ឬទ្ធី តន្រ្តីករ នៅបាត់ដំបង ក៏បានទទួលមរណភាពម្នាក់ទៀតវេលាម៉ោង១០៖០០នាទីព្រឹកនេះបន្ថែមទៀត… វាដូចជាផ្ទួនៗគ្នាពេក ហើយជាតន្ត្រីករកាន់ហ្គីតារសូឡូដូចគ្នាទៀត ។
-ឱ ជីវិតសត្វលោក គ្មានអ្វីទៀងទាត់សោះឡើយ សូមវិញ្ញាណក្ខ័ន្ធលោកទាំងពីរបានទៅកាន់ទីឋានស្ងប់សុខចុះ ។
គេពុំបានបញ្ជាក់អំពី ប្រវត្តិនៃ តន្ត្រីករកាន់ហ្គីតារសូឡូដូចគ្នា ដែលបានទទួលមរណភាពនេះ ធ្លាប់ប្រឡូកលើវិស័យសិល្បៈ នៅឆ្នាំណា ហើយក្នុងវង់តន្ត្រីណា និងអាសយដ្ឋាន ក្នុងការរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរនេះផងនោះទេ ៕
ដោយ ៖ សហការី