ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងខូចខាតទាំងសងខាងបង្កឱ្យមនុស្ស៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តក្រចេះ ៖ មនុស្ស៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទហឹងយ៉ាងរន្ធត់បំផុត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង​ ១៩៖៣០ នាទី​ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​ ២០២៣​ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣០៤-៣០៥ ស្ថិតក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល​ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ស្នួល-ក្រចេះ)។ 

ករណីនេះបង្កឡើងរវាង​រថយន្តមួយគ្រឿងឈប់ចតហើយមានរថយន្តមួយគ្រឿងទៀតមកបុកចំពីមុខចំហៀងខាងឆ្វេង បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង។ 

ក្នុងហេតុករណ៍នោះមានរថយន្តម៉ាក Ford Everest  ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-0019 បើកបរដោយឈ្មោះ ម៉ែន ធារ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់បែកក្បាល។

ឯអ្នករួមដំណើរឈ្មោះ រី ណា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់។

ហើយរថយន្តនោះចតទិសដៅពីខាងជើងបែរមុខទៅទិសខាងត្បូង។

ដើមហេតុបង្កឡើងដោយមូលហេតុ:ចត ខ្វះការប្រុងប្រយ័ត្ន។

ប្រភពថារថយន្តនោះពេលបើកបរមកដល់ចំណុចកេីតហេតុខាងលេីក៏​បានចតរថយន្តដោយមិនបានប្រកាន់ស្តាំគ្មានភ្លើងសុីញ៉ូរឬសញ្ញាអ្វីសម្គាល់ដាក់ខាងមុខ រថយន្ត និងខាងក្រោយឡើយហើយក៏ត្រូវរថយន្តមួយគ្រឿងទៀតក៏មកបុកចំពីមុខចំហៀងខាងឆ្វេងនោះតែម្តង។

 រថយន្តនោះម៉ាក GS 400  ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2B-3127 បើកបរដោយឈ្មោះស៊ាន តុលា ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិអូរឬស្សី សង្តាត់អូរឬស្សី ក្រុងក្រចេះ​ ខេត្តក្រចេះ (រងរបួសធ្ងន់)បើកបរទិសដៅពីត្បូងទៅជើង។

បច្ចុប្បន្នអ្នករងគ្រោះថ្នាក់ទាំងសងខាងត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកស្នួល។

វត្ថុតាងជារថយន្ត ទាំង០២គ្រឿង ខូចខាតយ៉ាងធ្ងន់ ហើយកម្លាំងជំនាញសណ្តាប់ធ្នាប់ក៏បានស្ទូចយកទៅរក្សាទុកនៅ​អធិការដ្ធាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធីតាមក្រោយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖