ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់ លោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត

ចែករំលែក៖

 ភ្នំពេញ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ជាងមួយអាណត្តិកន្លងមកនេះ បានបំពេញ ការងារបានយ៉ាងល្អ ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យមានភាពរីកចំរើនលើគ្រប់វិស័យ ។ អ្វីដែលយើងបានឃើញជាក់ស្តែងនោះ ក្នុងអាណត្តិរបស់លោក ឃួង ស្រេង រាជធានីភ្នំពេញ ការអភិវឌ្ឍបានយ៉ាងលឿន ដូចជា អាគារខ្ពស់ៗ មានស្ពាន ផ្លូវថ្មីៗ ប្រព័ន្ធលូ ប្រឡាយទឹក  ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាច្រើនទៀត រហូត ទទួលបានការគោរពនិងកោតសរសើរ ពីប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ យ៉ាងខ្លាំងផងដែរ។

     លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់លោក កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេីរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។

    ដោយមើលឃើញពីស្នាដៃល្អ ក្នុងការដឹកនាំរាជធានីភ្នំពេញ កាលពីអាណត្តិចាស់ លោកឃួង ស្រេង ក៏ត្រូវបានព្រះមហាក្សត្រត្រាស់ បង្គាប់ តែងតាំង ជាទីប្រឹក្សា ផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ ។ ដោយឡែក សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ លោក ឃួង ស្រេង ក៏ត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដម កិត្តិ ទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេី រដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ បន្តទៀត ៕

ដោយ ៖ សំរិត


ចែករំលែក៖