ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ គឺ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អភិសន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រត្រាស់បង្គាប់ ៖
មាត្រា ១ : ផ្តល់គោរមងារដល់ ឯកឧត្តមបណ្ឌិត ស សុខា ជា អភិសន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាល កម្ពុជា។
មាត្រា ២ : ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា