ខេត្តព្រៃវែង ៖ ដោយមានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ម្សិលមុិញ លោកទាំងទ្វេ បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ទៅប្រគល់ជូន រដ្ឋបាលសាលាខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង មានជាអាទ៍៖
១. សម្ភារបរិក្ខារពេទ្យ(ចំរុះ)ចំនួន ២០០កេស
២. ខ្នើយចំនួន ១០០ ខ្នើយ
៣. ស្រោមដៃចំនួន ២៥.០០០ គូរ
៤. អាវការពាររោគកម្រិត២ចំនួន ១៥.០០០ អាវ
៥. ឈើច្រត់រៀនដើរចំនួន ៣០ សម្រាប់
៦. ជើងរៀនដើរមានកង់ចំនួន ១០ សម្រាប់
សូមបញ្ជាក់ថា : លោក ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រវែង បានធ្វើការគោរពថ្លែងអំណរគុណចំពោះ លោកកិត្តិទេសាភិបាលបណ្ឌិត នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ លោក ក៏បានគោរពជូនពរលោកទាំងទ្វេ ក្នុងការបន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕
ដោយ : សិលា