ខេត្តសៀមរាប៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃសៅរ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងការចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានការចូលរួមពីលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរប្រតិភូអន្តរក្រសួងនៃក្រុមការងារតម្រង់ទិស។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីប្រជុំពិភាក្សាកាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ រួចមកក្រុមការងារចម្រុះបានចុះទៅពិនិត្យសមិទ្ធផលដែលនៅទីតាំងផ្ទាល់ផងដែរ៕
ដោយ៖ សហការី