ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៦នាក់ និង ១៨នាក់ទៀត​រងរបួស​ ក្នុងរយៈពេល​មួយថ្ងៃ​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១៤នាក់ និងស្រាល ៤នាក់ ។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ៥លើក បត់គ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ ១លើក។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​។ ដូច្នេះ​សូម​បើកបរពាក់ខ្សែក្រវ៉ាត់​ និងមួក​សុវត្ថិ​ភាព​ ដើម្បីការពារជីវិតលោកអ្នក​ និងជីវិតអ្នកដទៃ៕

ដោយ​៖ សហការី​


ចែករំលែក៖