ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នេះជាមុខច្បាស់ៗ បុរសដែលទះកំផ្លៀងនារីម្នាក់ គ្រាន់ជិះម៉ូតូ សាចទឹកត្រូវបន្តិចបន្តួចកាលពីល្ងាចថ្ងៃទី២៥សីហា ចាំមើលសមត្ថកិច្ចចាប់ជននេះបានទេ

ចែករំលែក៖

ភ្នំពេញ ៖ បែកធ្លាយ បង្ហាញមុខច្បាស់ៗ ដែលជាបុរសជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ ទាំងរូបបង្ហាញមុខច្បាស់ៗបែបនេះ ចាំមើលថាសមត្ថកិច្ចតាមឃាត់ខ្លួនបុរសរូបនេះបានដែរឬទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ២នាក់បងប្អូនដែលត្រូវបុរសជើងខ្លាំងប្រើហិង្សាបងប្អូនខ្លួន បានដាក់ពីបណ្តឹងរួចហើយ ។ ហើយនៅព្រឹកថ្ងៃដដែល លោក ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងពាក់ព័ន្ធករណីនេះរួចហើយ ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនបុរសជើងខ្លាំងនោះផងដែរ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទៅ២៥ ខែសីហា ឆ្នាំ២០២៣ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត ពីសកម្មភាពបុរសម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើអ្នកដំណើរ គ្រាន់តែរឿងបន្តិចបន្តួចសោះ គ្មានកត្តាយោគយល់ ទោះជាជនរងគ្រោះ សុំទោសយ៉ាងណាក៏ដោយ ក៏បុរសជើងខ្លាំងរូបនោះ នៅតែប្រើអំពើហិង្សា ផ្អើលដល់អ្នកធ្វើដំណើរ ។

សកម្មភាពទាំងនេះ អាចកើតមាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា (Eli Mean) បានបង្ហោះយ៉ាងដូច្នេះថា : ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែលតែពូនឹងដឹងមិចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនឹងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែលតែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអីមិនចេះអធ្យាស្រ័យឲ្យគ្នា។

ពាក់ព័ន្ធក្នុងករណីនេះ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម ក៏បានស៊ែរផងដែរ។ 

សង្ឃឹមថាសមត្ថកិច្ច នឹងដំណើរការនីតិវិធី ឃាត់ខ្លួនជនសង្ស័យបង្កហេតុ រូបនេះ យកមកធ្វើការសាកសួរ វាស់កម្ពស់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ  ៖ រ៉ារ៉ា


ចែករំលែក៖