ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើង តែងតាំង និងផ្តល់ឋានៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ ចំនួន ៥៤ រូប

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង ដំឡើង និងផ្តល់ឋានៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ ចំនួន ៥៤ រូប ។

នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។ 

ព្រះមហាក្សត្រត្រាស់បង្គាប់ : 

មាត្រា ១ : ដំឡើង តែងតាំង និងផ្ដល់ឋានៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ៥៤ រូប៖ 

មាត្រា២ : ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖