ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រតែងតាំងនាយឧត្តមសេនីយ៍ សេង ផល្លី ជាអគ្គនាយកធនធានមនុស្ស​, នាយឧត្តមសេនីយ៍ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយកបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងនាយឧត្តមសេនីយ៍ សេង ផល្លី ជាអគ្គនាយកធនធានមនុស្ស​, នាយឧត្តមសេនីយ៍ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយកបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់។ នេះបើយោងតាមព្រះរាជក្រិត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” បានទទួលនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ 

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ : 

មាត្រា ១ : តែងតាំងមុខតំណែងដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ០៣ រូប នៃក្រសួងមហាផ្ទៃ ៖

១-ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អត្តលេខ ៥៥៤១៤ ជា អគ្គនាយក នៃ អគ្គនាយកដ្ឋានធនធានមនុស្ស

២-ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អត្តលេខ ៦១៧១៨ ជា ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។

 ៣-ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អត្តលេខ ៦៤៤៤១ជា អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។

មាត្រា ២ : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖