ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!ខឹងប្រពន្ធពូកែផឹកស្រារាល់ថ្ងៃពេកយកដំបងឫស្សីវាយបណ្ដាលឱ្យស្លាប់ផ្អើលអ្នកភូមិ

ចែករំលែក៖

    ខេត្តស្វាយរៀង៖ បុរសជនសង្ស័យជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរបន្ទាប់ពីបានប្រើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសយកដំបងឫស្សីវាយបណ្ដាលឱ្យប្រពន្ធស្លាប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ នេត សុភ័ណ្ឌ អាយុ៤២ឆ្នាំ មុខរបរកសិករ ត្រូវជាប្ដីជនរងគ្រោះ រស់នៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

    ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ង៉ែត សុបិន អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

    តាមអ្នកភូមិបានអោយដឹងថា មុនពេលកើតហេតុគាត់ឮសូរសំឡេងពីរនាក់ប្ដីប្រពន្ធនោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈប្ដីស្ដីអោយថា គិតតែពីផឹកស្រារាល់ថ្ងៃ រួចក្រោយមកស្រាប់តែឃើញបុរសជាប្តីស្ទុះទៅយកដំបងឫស្សីមកវាយប្រពន្ធទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រោលគោដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖